បញ្ជី​ឈ្មោះ AK ៨​ក្រុម​​​នៅ​វគ្គ ១/៤

December 13, 2012

ការ​ប្រកួត​រក​ជើង​ខ្លាំង​ប្រទេស​តែ ពីរ​ក្រុម កាន់​តែ​កៀក​ខិត​ជិត​មក​ដល់ តាមរយៈ​ការ​ចម្រាញ់​យក​ជើង​ខ្លាំង​តែ​បីតំបន់​រួមមាន ភ្នំពេញ បាត់ដំបង និង​ខេត្ត​សៀមរាប រយៈពេល​កន្លង​មក។ ​

រយៈពេល​មួយ​ព្រឹក AK រក​ឃើញ ៨​ក្រុម​ តម្រូវ​ឲ្យ​ឆ្លង​ទៅ​កាន់​វគ្គ ១/៤ រសៀល​នេះ​ហើយ។ ក្រុម​ទាំង​ ៨​នោះ​រួមមាន៖ TheHell’sGate, SoulOfRevenge, GoodBye, TheHoodlum, SomKlach, Amulance, NeverCare និង​ក្រុម​ប្រកួត​ចុងក្រោយ​បង្អស់ BornOfPvP។

គូ​បិទ​វគ្គ​ប្រកួត​AK ព្រឹក​នេះ SexyLove និង BornOfPvP។ លទ្ធផល​អវិជ្ជមាន​ដែល​បេក្ខភាព​ប្រលង​ប្រជែង​រមែង​មិន​ប្រាថ្នា​ចង់​បាន​គឺ​ ធ្លាប់​ទៅ​លើ ។​

គូ​ប្រកួត​បិទ​វគ្គ ១/៨ព្រឹក​នេះ៖

ក្រុម SexyLove

ក្រុម​BornOfPvP

NeverCare ក្រុម​ទី ៧ បាន​សម្រុក TheMurderer ដោយ​លទ្ធផល ៦-៣។

លទ្ធផលគូប្រកួត​ទី ៧៖

ក្រុមវេច​សម្ពាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ TheMurderer

ក្រុម NeverCare ឡើង​ទៅ​វគ្គ​១/៤ បន្ត​រសៀល​នេះ

OrtKvol និង Ambulance ទើប​តែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ ជា​លទ្ធផល Ambulance យក​ឈ្នះ​ Ortkvol ជា​ក្រុម​មក​ពី​ខេត្តបាត់ដំបងដោយ​ពិន្ទុ ៧ ទល់​នឹង​ ១ ។

គូរ​ប្រកួត​បន្ទាប់​ទៀត​នេះ​គឺ TheMurderer អ្នក​ភ្នំពេញ​ប៉ះជាមួយ​អ្នកភ្នំពេញដួចគ្នា  NeverCare ។ ឆាក​ប្រយុទ្ធ​ចាប់​ផ្ដើម អម​ដោយ​សំឡេង​ហ៊ោ​កង​រំពង​ពេញ​សាល​មហោស្រព​ចេនឡា។ តើ​ក្រុម​ណា​ជា​ជើង​ខ្លាំង​ពិត​ប្រាកដ និង​ជា​ម្ចាស់​កៅអី ដែល​ឡើង​ទៅ​វគ្គ ១/៤ នា​រសៀល​នេះ?

លទ្ធផលគូប្រកួត​ទី ៦ គឺ Ambulance ទទួល​បាន ៧ ពិន្ទុ ចំណែក​ឯ OrtKvol ទទួល​បាន ១ ពិន្ទុ។

ក្រុម Ambulance

ក្រុម OrtKvol (បាត់ដំបង)ពិតជាអត់ខ្វល់មែន ត្រលប់ទៅផ្ទះវិញក៏អត់ខ្វល់​ដែរ

លទ្ធផល​គូ​ប្រកួត​ទី​ប្រាំ SomKlach ឈ្នះ The NewTactic 6-0 ។

ក្រុម Somklac ឈ្នះគូប្រកួតនៅព្រឹកនេះ

ក្រុម TheNewTactic ចាញ់​ដៃគូបាត់ទៅហើយ

លទ្ធផល​ TheHoodlum លត់​ ​ThousandNight​ ដោយ​ពិន្ទុ​9 ៩-៨។

គូ​ប្រកួត​ទី ៤ អ្នក​សៀមរាប​ដូច​គ្នា៖

ក្រុម TheHoodlum ឈ្នះ​​ដៃ​គូ​ប្រកួត​ទាំង​ពិន្ទុ​កៀកកិត

ក្រុម​ Thousand  ស្ពាយក្ដីសង្ឃឹមលើកពានត្រលប់ទៅសៀមរាបវិញ

 

គូ​ប្រកួត​ទីបី​កំពុង​នៅ​លើ​សមរភូមិព្រឹក​នេះ៖

ក្រុម ​FZ​ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ

​​ក្រុម​GoodBye ឡើង​ទៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ

 

គូ​ប្រកួត​ទីពីរ​ព្រឹក​នេះ៖

SoulOfRevenge (អតីត​ជើង​ឯក​NYC) ឡើង​ទៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ

​AK4Children ជើង​ខ្លាំង​ជម្រុះ​CNC 2012 តាំង​ពី​ជុំ​ដំបូង​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ

ចូល​មក​ដល់​ការ​ប្រកួត​ក្រុម​ទីពីរ​នៅ​លើ​​ផែន​ទី Dargon World របស់​ក្រុម​​ខ្លាំង​ទាំង​អស់ អ្នក​គាំទ្រ​ស្រែក​ហ៊ោកញ្ជ្រៀវ​គាំទ្រ​គូ​ប្រកួត​ទី​មួយ ​(​TheHell’sGate និង​Monster) ចប់​ទៅ​មិន​បាន​ប៉ុន្មាន​ផង ឆាក​ប្រយុទ្ធ​របស់​គូ​ទីពីរ រវាង​ SoulOfRevenge (អតីត​ជើង​ឯក​NYC)និង​AK4Children ជើង​ខ្លាំង​ជម្រុះ​CNC 2012 តាំង​ពី​ជុំ​ដំបូង ក៏​បាន​ចាប់​ផ្ដើម។

សុទ្ធ​តែ​ខ្លាំង​រៀងៗ​ខ្លួន ក្រុម​ទាំង​ពីរ​សុទ្ធតែ​ពិបាក​ក្នុង​ការ​បាញ់​សម្លាប់​សត្រូវ។ ជា​លទ្ធផល​ក្នុង​ជុំទី​មួយ SoulOfRevenge អតីត​ជើង​ឯក​NYC ទទួល​បាន​លទ្ធផល ៥ ខណៈដែល​ AK4Children ទទួល​បាន​ត្រឹម​តែ ៣ពិន្ទុ​ប៉ុណ្ណោះ។

ការ​ប្រកួត​ បើក​ឆាក​ព្រឹក​នេះ​ គឺ​ជើង​ខ្លាំង​មក​ពី​បាត់​ដំបង​ Monster ត្រូវ​ប៉ះ​ជាមួយ TheHell’sGate អតីត​អ្ន​ក​កាន់​ពាន​ CNC 2011 ។ តើ Monster អាច​ផ្ដួល​ The Hell’sGate បាន​ដែរ​ឬ​ទេ ?

ក្រុម​ប្រកួត​បើក​ឆាក៖

អតីត​ជើង​ឯក​CNC 2011 TheHell’sGate ឡើង​ទៅ​វគ្គ​បន្ត

ជើង​ខ្លាំង​មក​ពី​បាត់ដំបង Monster ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ

TheHell’sGate បាន​បំបាក់​ជើងខ្លាំង​មក​ពី​បាត់ដំបង ដោយ​ពិន្ទុ ៦ ទល់​នឹង​ ១។  ក្នុង​ការ​ប្រកួត​TheHell’sGate ក្រុម​ការពារ​តំណែង​​​ ជើងឯក​CNC 2011 បាន​បំបាក់​Monster ជើង​ខ្លាំង​មក​ពី​បាត់​ដំបង​ក្នុង​ជុំ​ទីមួយ​លទ្ធផល ៥-០ ។ ឈាន​មក​ដល់​ជុំទីពីរ TheHell’sGate រក​បាន​មួយ​ពិន្ទុ​ បន្ថែម​ទៀត ខណៈ​ដែល​Monster តទៅ​បាន​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ។ រក​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​ដណ្ដើម​បាន​កៅ​អី​នៅ​វគ្គ​១/៤ ឬ​ ៨​ក្រុម​ចុងក្រោយ​ឆ្លង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​ជុំទីពីរ SoulOfRevengeហាក់​ពិបាក​បន្តិច គឺ​លទ្ធផល ៥-៤។ ជា​លទ្ធផល​SoulOfRevenge យក​ឈ្នះ​AK4Children ក្នុង​ពិន្ទុ ៩-៤។

Match Team Name Result VS Result Team Name
A1 Monster ២ Vs ៦ TheHell’sGate
A2 SoulOfRevenge ៩ Vs ៤ AK4Children
A3 FZ ៤ Vs ៧ GoodBye
A4 TheHoodlum ៩ Vs ៨ ThouSandNight
A5 SomKlach ៦ Vs ០ TheNewTactic
A6 Ot Kvol ១ Vs ៧ Amulance
A7 TheMurderer ៣ Vs ៦ NeverCare
A8 BornOfPvP  ៩ Vs  ៧ SexyLove

១៦ ក្រុម​ជម្រុះ​យក​តែ ៨ ក្រុម ។​ តើ​ក្រុម​ណា​ខ្លះ​​ត្រូវ​ត្រឡប់​ទៅ​ផ្ទះវិញ ហើយ​ក្រុម​ណា​ខ្លះ​ត្រូវ​ទៅ​ប្រកួត​បន្ត​នៅ​ថ្ងៃ​ស្អែក ?

ចង់​ដឹង​ច្បាស់ មក​រោងមហោស្រព​ចេនឡា​រសៀល​នេះ ។

 

អត្ថបទ៖ តុង